សុខដុមរមនីយកម្ម និងអំណាចទាំង៤
សុខដុមរមនីយកម្ម និងអំណាចទាំង៤របស់មនុស្សខ្មែរ... 🙏🏾
ដើម្បីសម្រេចដោះបញ្ហា ឆ្ពោះទៅកាន់ដំណោះស្រាយបាន លុះណាតែពលរដ្ឋគ្រប់ៗរូប សម្រេចបាននូវអំណាច ៤ យ៉ាង ឬជំនាញខាងក្នុងខ្លួន ៤យ៉ាង។ ក្នុងការសម្រេចកិច្ចការប្រណិតសុវត្ថិភាពប្រចាំជីវិត ឲ្យបានគ្រប់ៗគ្នា ដោយឯករាជ្យ មិនបៀតបៀនគ្នា ដើម្បីធ្វើទៅបាន គឺត្រូវបណ្តុះបណ្តាលគុណជាតិ មនុស្សជាតិ អាចរស់សុខដុមរមនាជាមួយគ្នាបានដោយការប្រណិប័ត្តប្រាកដមិនមែនទ្រឹស្តីខាងក្រៅមាន ១អាហារកិច្ច ២អាជីវកិច្ចមុខរបរ ៣សុវត្ថិកិច្ច និងទី៤ គឺ សន្តិកិច្ច។ មនុស្សមិនបានដឹងទេថា ខ្លួនមានអំណាចទាំង៤នេះគ្រប់ៗគ្នានៅក្នុងខ្លួន ទើបញុំាងខ្លួនឲ្យក្លាយជាជនរងគ្រោះនៃសង្គមរវាង ជនអ្នកបៀតបៀនញុះញង់អុជអាល និងជនអ្នករងគ្រោះត្រូវបានរំលោភបំពានកេងប្រវ័ញ្ចជាន់ឈ្លី ទាំងពីរពោលបែរនាំគ្នាទៅទទូចសុំអំណាចការពារ សុំយុត្តិធម៌ សុំឯករាជ្យ សុំសន្តិភាព ពីថ្នាក់ដឹកនាំ ពីសាសនា ពីសិទ្ធិសេរីភាព ពីច្បាប់នេះច្បាប់នោះ ពីបុគ្គលនេះបុគ្គលនោះទៅវិញ។ អំណាចត្រូវបង្កើតវាឡើងដោយខ្លួនឯងផ្ទាល់ មិនមានអាទិទេពអង្គណាមួយ ផ្តល់ឲ្យយើងជាមនុស្សឡើយ។ គ្មានអំណាចអ្វីអាចឲ្យមនុស្សស្អប់ខ្ពើមមនុស្សគ្នាឯងបានឡើយ បើមនុស្សនោះគ្មានសេចក្តីភ័យខ្លាច សេចក្តីស្អប់ខ្ពើមនៅក្នុងខ្លួនពួកគេ ។ ហេតុញុំាងមនុស្សអាចរស់នៅក្នុងសង្គមមួយ បានដោយសុខដុមរមនា មិនអាចចេះតែថានិយាយឲ្យមនុស្សរួមរស់ ឯកភាពគ្នា មនុស្សឯកភាពនោះទេ គឺអាស្រ័យលើការរៀបចំសង្គមជាតិនីមួយៗ ត្រូវការបច្ចេកទេសដំណោះស្រាយ ឆ្លើយតបទៅនឹងបញ្ហា ឲ្យបានយ៉ាងមុតមាំ ជ្រាលជ្រៅក្នុងឫសគល់នៃបញ្ហាពិត។ 🙏🏾
សំឡេងគាំពារតម្លៃមនុស្សជាតិ
កម្ពុជា ខេត្តកណ្តាល, ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆកា ឆ្នាំ២០២៣



Comments
Post a Comment