គ្រាប់ពូជអន្តរធានក្នុងលោក
បងប្អូនមនុស្សជាតិជាទីរាប់អាន 🙏 មនុស្សជាតិមានទុក្ខជាទម្ងន់នៅពេលនេះ ធ្ងន់ដោយពៀរវេរា និងគំនុំសងសឹករវាងគ្នានឹងគ្នា មានតាំងពីថ្នាក់មូលដ្ឋាន ស្រុកស្រែជនបទ ដល់ថ្នាក់កំពូលនៃមហាអំណាចពិភពលោក ។ ការស្អប់គ្នា ការប្រទូស្តព្យាបាទ ការខ្ពើមរអើមរើសអើងគ្នា ការ សម្លាប់គ្នា កើតមានរាល់ថ្ងៃ។ ខ្មែរស្អប់ខ្មែរ ព្រោះតែមានគ្រូអាចារ្យដែលខ្លួនជឿជាក់ខុសគ្នា ខ្មែរខ្ពើមខ្មែរ ព្រោះតែនិន្នាការនយោបាយខុសគ្នា សាសនានិកាយខុសគ្នា ខ្មែរឈ្លោះនឹងខ្មែរ ព្រោះមនុស្សដែលខ្លួនគោរពស្រឡាញ់ចូលចិត្តខុសគ្នា ជាដើម ខ្មែរស្អប់យួន យួនស្អប់ខ្មែរ ព្រោះតែមានវិបត្តិប្រវត្តិសាស្ត្រមនុស្សជាតិ វិបត្តិការរស់នៅបំពានគ្នា វិបត្តិកាប់សម្លាប់គ្នាកាលពីអតីតកាល អាមេរិកមិនពេញចិត្តចិន ចិនមិនពេញចិត្តអាមេរិក ប្រកួតប្រជែងគ្នា ព្រោះម្នាក់ៗមានចិត្តចង់បានលេខ១លើលោក ....។ល។វិបត្តិរាប់មិន អស់.... សម្លាប់គ្នា ស្អប់គ្នា រំលោភបំពានទឹកដីគ្នា តជំនាន់រាប់ពាន់ម៉ឺនឆ្នាំមកហើយ មិនមែនតែមនុស្សជាតិជំនាន់នេះទេ ។ មនុស្សជាតិជំនាន់មុន បានទុកគ្រាប់ពូជស្អប់ខ្ពើម គ្រាប់ពូជជម្លោះសង្រ្គាម គ្រាប់ពូជកំហឹងព្យាបាទគ្នា គ្រាប់ពូជគំនុំសងសឹក គ្រាប់ពូជកំហឹង គ...








