មេដឹកនាំទាំង៥

 ផលនៃមនុស្សអសច្ចភាព


ទីកន្លែងណាប្រកបដោយសច្ចភាព

ទីកន្លែងនោះរមែងមានបរិយាកាសរៀបរយ

ញុំាងចេតនារម្មណ៍ ឲ្យស្រស់ថ្លាភ្លឺស្វាង

នាំចិត្តឲ្យកើតមានសេចក្តីព្យាយាម

បញ្ចេញសកម្មភាពល្អៗ មកកាន់អ្នកសង្គម

ផ្សេងទៀត ឲ្យភ្លឺស្វាង ជ្រះថ្លាក្នុងកុសលធម៌។


ទីកន្លែងណា ដែលប្រកបដោយអសច្ចភាពវិញ

ទីកន្លែងនោះរមែងមានបរិយាកាស

ច្របូកច្របល់ ខ្វល់ជំពាក់ទៅដោយកាមគុណ

អបាយមុខ​ លោកធម៌​ ងុបងុល វង្វេងនឹងកាម

វង្វេងនឹងកំហឹង វង្វេងនឹងតណ្ហា ដែលអ្នក

សង្គមគឺជាជនរងគ្រោះ នៃការអសមត្ថភាពក្នុង

ការរៀបចំ អសមត្ថភាពក្នុងការណែនាំ

អសមត្ថភាពក្នុងការគ្រប់គ្រង

អសមត្ថភាព​ក្នុងការការពារ

អសមត្ថភាពក្នុងការទ្រទ្រង់

និងអសមត្ថភាពក្នុងការវិនិច្ឆ័យរបស់

អ្នកដឹកនាំសង្គម។


តើនរណាខ្លះជាមេដឹកនាំសង្គម?

គឺ​ មាតាបិតា​ អសមត្ថភាពណែនាំកូនចៅខ្លួន

គ្រូបាអាចារ្យអសមត្ថភាពក្នុងការបង្រៀនសិស្ស

តាយាយព្រឹទ្ធាចារ្យវង្វេងធម៌ក្នុងវត្ត ភ្លេចអស់

ធម៌នៅផ្ទះ អប់រំចង្អុលបង្ហាញកូនចៅ

មន្រ្តីរាជការល្មោភលោភលន់អសមត្ថភាព

បណ្តុះបណ្តាលអ្នកក្រោមឱវាទ

ឲ្យធ្វើការរញ៉េរញ៉ៃពុករលួយ

ព្រះនរាធិបតីនាំមុខអសមត្ថភាព

ទប់ស្កាត់អវិជ្ជាបែកបាក់ទាស់ទែង

ឲ្យចូលមករុករាននគរកាយ

ញាំុងប្រទេសជាតិទាំងមូលឈឺថ្កាត់

រាគរូស​ អាសន្នរោគពេញសរសៃឈាម។


បុគ្គលម្នាក់ៗសុទ្ធតែមាននាទីជាកោសិការនៃសង្គមជាតិ​ និងសង្គមពិភពលោកចម្រើនឬវិនាស។ ព្រោះហេតុថាសង្គមជាតិ​ មានមេដឹកនាំទាំង៥ខាងលើអសមត្ថភាព ឬមេដឹកនាំទាំង៥ឈឺជំងឺសតិសម្បជ្ជញៈ  ដោយយោងហេតុបច្ច័យដូចនេះ​ ទើបធ្វើឲ្យសង្គមមនុស្សជាតិ សត្វជាតិ រុក្ខជាតិបរិស្ថានតូចធំត្រូវធ្លាក់ចុះទៅក្នុងដំណើរហិនហោច រង្គោះរង្គើរ ប្រណាំង​ប្រជែង​ និងសង្រ្គាមកលិយុគដូចមានឃើញក្នុងពិភពលោកសព្វថ្ងៃ... 🙏🏾

នេះជា​គតិសម្រាប់ពិចារណា​ បងប្អូនចូលរួមគិតដើម្បីសង្គមជាតិ​ និងពិភពលោកយើងទាំងអស់គ្នា ដោយមេត្រីភាព 🙏🏾 🌏🙏🏾



Comments