ថ្លៃថ្នូរ ឬថោកទាប?
បងប្អូនកូនក្មួយ នៅលើលោកនេះ
គ្មានទេ មនុស្សល្អ និងមនុស្សអាក្រក់
មានតែមនុស្សថោកទាបនិង
មនុស្សខ្ពង់ខ្ពស់ប៉ុណ្ណោះ។
បើមនុស្សណា ប្រកាន់យកធម៌ជាន់ទាប
ដូចជាកេងប្រវ័ញ្ច កុហកភូតភរ បោកប្រាស់
បោកបញ្ឆោត រំលោភបំពាន ជិះជាន់ ប្រមាថមើលងាយ គៃបន្លំ បំភ័ន្តការពិតជាដើម
នោះគតិលោកហៅថាបុគ្គលជាន់ទាប ។
ឯបុគ្គលណា ប្រកាន់ខ្ជាប់តែសីលធម៌
គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរ
គុណជាតិ ចិត្តពិត ពាក្យពិត ទង្វើពិត
មិនមនុស្សភិថុត ធ្វើតែអំពើស្អាតស្អំប្រពៃប្រចាំជីវិត
នោះពួកគេ ត្រូវបានឲ្យឈ្មោះថាជា
មនុស្សជាន់ខ្ពស់ ឬមនុស្សស៊ីវិល័យថ្លៃថ្នូរ។
រីឯ ការជ្រើសរើសធ្វើអំពើថោកទាប ឬខ្ពង់ខ្ពស់ មនុស្សមានឯកសិទ្ធិនិងអំណាចដូចគ្នាក្នុងការសម្រេច ថាតើរស់នៅជាជីវិតជនមានកម្រិតវប្បធម៌ទាប ឬជនមានអរិយធម៌ខ្ពង់ខ្ពស់។
ឯរឿងបុគ្គលដទៃតិះដៀលថា ថោកទាប ឬថ្លៃថ្នូរ នោះអាស្រ័យលើអំពើដែលអស់លោកអ្នកនាងកញ្ញា បានប្រព្រឹត្តទេតើ! 🙏🏾
#សំឡេងគាំពារតម្លៃមនុស្សជាតិ



Comments
Post a Comment