ជម្លោះ​=ទិដ្ឋិ

 ជម្លោះទាំងឡាយនៅលើលោកនេះ

កើតឡើងដោយសារទិដ្ឋិរបស់មនុស្ស

រវាងសខ្មៅ រវាងអាក្រក់ល្អ

រវាងខុស​ត្រូវ​ រវាងគុណ​ទោស

រវាងបុណ្យ​បាប​ រវាងស្អប់ស្រឡាញ់

សុទ្ធតែទិដ្ឋិជាអ្នកដាក់ពិន្ទុុឲ្យទាំងអស់។

ទិដ្ឋិ​ ជាការយល់ឃើញទេតើ វាប្រែប្រួល​ មិនទៀងទាត់​ វាមានកម្រិតខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ តើឲ្យមនុស្សយកជាទីពឹងម្តេចបាន? 🙏🏾


បងប្អូនមនុស្សជាតិជិតឆ្ងាយ​

ពាក្យថា​មនុស្ស​មួយម៉ាត់​

សំដៅលើធម៌ទ្រទ្រង់ ៥យ៉ាង

ដែលហៅថាមនុស្សគឺ

មនុស្សចេះរាប់អានគ្នា រាប់រកគ្នា១

មនុស្សចេះអាណិតអាសូរសន្តោសប្រណីគ្នា១

មនុស្សចេះអភ័យអត់ឱនអធ្យាស្រ័យ

និងផ្តល់ឱកាសឲ្យកែប្រែ១

មនុស្សមិនស្អប់ស្រឡាញ់លម្អៀងអ្វីទាំងអស់១

មនុស្សចេះសង្រ្គោះគ្នាចេញពីសេចក្តីទុក្ខលំបាកអន្តរាយ១។

៥យ៉ាងនេះ ទើបជាសភាវៈទ្រទ្រង់ឲ្យ

ក្លាយជាមនុស្សពិតប្រាកដ។


រឿងក្រៅពីនេះ សុទ្ធតែជារឿងកាមគុណ

រឿងតណ្ហា រឿងកិលេស

រឿងកំហឹងព្យាបាទ រឿងការប្រកាន់

រឿងជំនឿ រឿងអប្រិយ៍ទាំងអស់

ដែលមិនមែនជារឿងរបស់មនុស្សឡើយ

គឺរឿងតិរច្ឆាន និងរឿងសត្វនរកប្រព្រឹត្តទេតើ!


បងប្អូន​មនុស្សជាតិ​ ​ចូរជឿជាក់លើសម្បជ្ជញៈរបស់ខ្លួន អំពីធម៌៥យ៉ាងនេះ ហើយពង្រឹងពង្រីកវាឲ្យបានច្រើនក្នុងសន្តានចិត្ត នោះទើបអាចទ្រទ្រង់អស់លោកអ្នកនាង ឲ្យបាន​ខ្ពង់ខ្ពស់​ឧត្តមឧត្តុង្គក្នុងដំណើរជីវិតនេះ។ 🙏🏾



Comments