អំណាចទាំង៦របស់មនុស្ស

 បងប្អូនមនុស្សជាតិជាទីរាប់អាន 🙏🌏

យើងមានអំណាច៦ សម្រាប់ប្រើ ប្រចាំថ្ងៃ:


ភ្នែក២ ប្រើសម្រាប់គយគន់នាមរូបដែលចម្រើនដល់បញ្ញា 

ត្រចៀក២ ស្តាប់ពាក្យសប្បុរស ពាក្យរាប់អាន អាណិតអាសូរគ្នា

ច្រមុះ១ ហិនក្លិនប្រសើរ 

អណ្តាត១ ភ្លក់អាហារដែលមានគុណភាពដល់រាងកាយ គ្រប់គ្រាន់

កាយពេញទាំងខ្លួន ប៉ះស្ទាបនឹងបរិយាកាសទីកន្លែងណាដែលស្អាតស្អំ មានអនាម័យ ទើបចម្រើនដល់សតិស្មារតី

ចិត្ត ធម្មារម្មណ៍ រំពៃសិក្សាស្វែងរក ស្វែងយល់តែមេរៀនណា បុគ្គលណាដែលជាប្រយោជន៍ដល់ខ្លួន ដល់គ្រួសារ ដល់សង្គមជាតិ និងដល់ពិភពលោក បានហើយ។


ទាំង៦ផ្លូវនេះ គឺជាផ្លូវស្វែងរកអាហារ ចិញ្ចឹមសតិបញ្ញាមនុស្ស បើបងប្អូនទទួលទានអាហារមិនស្អាត ដែលសង្គមចែកចាយរាល់ថ្ងៃ នោះបងប្អូននឹងប្រឈមការរាគរូសគំនិត ឬហៅថា អាសន្នរោគសតិសម្បជ្ជញ្ញៈ ជាមិនខាន ។ 


-ទាំង៦នេះ ជាផ្លូវអោយមនុស្សជាតិ មានសញ្ញាសម្គាល់ការពិតបាន បើបងប្អូនចេះប្រើ។ 

-ផ្លូវទាំង៦នេះ សូមចម្រើនឡើង អាចអោយបងប្អូនមានវិញ្ញាណចាស់ក្លាដឹងថា អ្វីគួរអ្វីមិនគួរ យកមកដាក់ក្នុងជីវិត មិនចេះតែសោយអារម្មណ៍ មិនចេះតែក្រេប មិនចេះតែសេពគប់ឡើយ។ 

-ផ្លូវទាំង៦នេះ អាចអោយបងប្អូនក្លាយទៅជាមនុស្សភ្លើក្នុងសង្គម ហើយក៏អាចអោយបងប្អូនជាមនុស្សមានស្មារតីរឹងប៉ឹង និងជំហររឹងមាំម្នាក់ក្នុងសង្គម ក៏ដូចជាពិភពលោកនេះបានដែរ ។ 

#សំឡេងគាំពារតម្លៃមនុស្សជាតិ



Comments